Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន ពន្យល់ពី តួនាទី និងក្រមសីលធម៌ របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ចូលរួមសង្កេតការណ៍ ការបោះជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា

21-05-2018 16:43

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាន ដោយពន្យល់ពីតួនាទី និងក្រមសីលធម៌ របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការចូលរួមសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅខែកក្កដាខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។

គ.ជ.ប បានឱ្យដឹងថា ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោត មានគោលបំណងកំណត់វិធានការសំខាន់ៗ ឱ្យអង្គការមិនមែនរដ្ឋាភិបាល សមាគម និងអ្នកសង្កេតការណ៍បោះឆ្នោត អនុវត្តកក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយជំហរអព្យាក្រឹត មិនសម្អៀង ដើម្បីធានាឱ្យបាន៖

* កិច្ចសង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើងដោយសុចរិតភាព និងតម្លាភាព
* អ្នកសង្កេតការណ៍បោះឆ្នោត បំពេញការងារដោយពុំមានការជ្រៀតជ្រែ។

សម្រាប់ព័ត៌មានបន្ថែម សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖