Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់ភ្លើងនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ដោយសារក្រុមហ៊ុនឯកជន ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីប៉ះខ្សែភ្លើង, ក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា បានភ្ជាប់ជូន អតិថិជនឡើងវិញហើយ

21-05-2018 14:50

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅវេលាម៉ោង១០៖២៩នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២ (GS2-F11A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមអគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុដោយសារតែក្រុមហ៊ុនឯកជនប្រើប្រាស់អេស្កាវ៉ាទ័រ កាយដីប៉ះកាបខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី។

រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស បានធ្វើការជួសជុលកំហូច និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១២៖៤៩នាទី ថ្ងៃត្រង់នេះ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លង ខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏សូមការយោគយល់ និងការអធ្យាស្រ័យ ចំពោះ​ការដាច់ចរន្តអគ្គិសនីនេះ ពីសំណាក់អថិតិជនរបស់ខ្លួនផងដែរ៕