(បាត់ដំបង)៖ ដោយអនុវត្តយ៉ាងម៉ឹងម៉ាតនូវបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំង ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួនពីរទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។
ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះថា ការបង្ក្រាបក្រុមជនសង្ស័យទាំង២ទីតាំងនេះ បានប្រព្រឹត្តឡើងនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិវត្តរំដួល សង្កាត់វត្តលៀប ក្រុងបាត់ដំបង ឃាតខ្លួនបានជនសសង្ស័យម្នាក់ មានឈ្មោះ ណូ រ៉នី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ «ជាមេក្លោង» មានទីលំនៅស្ថិតនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនម៉ាទឹកកក០៧កញ្ចប់ ទម្ងន់៣,០៧ក្រាម ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ ២០១៧។
ទីតាំងទី២ ស្ថិតនៅចំណុច ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ឃាតខ្លួនបានជនសង្ស័យចំនួន២នាក់រួមាន៖ ទី១៖ ឈ្មោះ យឿម យឿន ហៅពីលីប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង និងទី២៖ ឈ្មោះ ឡេស សើគីរីន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាដក ទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ វត្ថុតាងដកហូតបានរួមមានទី១៖ ម៉ូតូ ហុងដាឃ្លីច ពណ៌ស ស៊េរី ឆ្នាំ២០១៧, ទី២៖ទូរស័ព្ទដៃ២គ្រឿងបច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅតុលាការតាមនីតិវិធីច្បាប់៕