(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបាញ់គ្រាប់ពិត «ហនុមានមាស២០១៨» ប្រភេទកាំភ្លើងប្រតិកម្ម BM-២១ កាំភ្លើង ១៥២មីលីម៉ែត្រ និង១២២មីលីម៉ែត្រ ដែលជាប្រភេទកាំភ្លើងបាញ់រយៈមធ្យមនៅតំបន់ភ្នំ ស្ថិតជិតភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
យោងតាមលិខិតជូនដំណឹងរបស់គណៈកម្មការដឹកនាំការធ្វើលំហាត់បាញ់គ្រាប់ពិត «ហនុមានមាស២០១៨» របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ ក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កុំឱ្យមានការភ្ញាក់ផ្អើលចំពោះសំឡេងស្នូរផ្ទុះ និងការចល័តយោធទ្ទោបករណ៍យោធា តាមកម្មវិធី និងទីកន្លែងដែលរៀបចំ។
ជាមួយគ្នានេះ គណៈកម្មការក៏សូមបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាព រដ្ឋលេខាធិការអាកាសស៊ីវិល និងអាជ្ញាធរដែនដីដែលពាក់ព័ន្ធ សូមជួយផ្សព្វផ្សាយព័ត៌មាន នៃការបាញ់គ្រាប់ពិតនេះ ព្រមទាំងហាមឃាត់ដល់ពលរដ្ឋមិនឱ្យចូលទៅក្នុងតំបន់ខាងលើ និងការហោះហើរឆ្លងកាត់តំបន់តាមពេលវេលានោះឡើយ។
សូមអានព័ត៌មានលម្អិត នៃសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖