(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រារព្ធមិទ្ទញ រំលឹកខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ដោយប្រមូលថវិកា បានជាង៥០ម៉ឺនដុល្លារ។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ពិតជាមានសារសំខាន់សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និងប្រជាជនទូទាំងខេត្ត ដោយហេតុថាសកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវសុឆន្ទៈ ការបេ្តជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុង និងក្រៅខេត្តស្វាយរៀង។ សកម្មភាពនេះជាបុព្វហេតុ មនុស្សធម៌សំដៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត តាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាព តាមសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះការពារ តម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍស្ថាប័ន។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានកោតសរសើរ និងថ្លែងអំណរគុណជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បុគ្គលិក បណ្តាញអ្នកស័្មគ្រចិត្ត និងក្រុមយុវជនស័្មគ្រចិត្ត នៃកាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជនជាតិ អន្តរជាតិទាំងអស់ ដែលបានផ្តល់ការគាំទ្រដ៏មុតមាំ និងសហការយ៉ាងជិតស្និទ្ធ។
នេះចូលរួមចំណែកអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្រ្តរយៈពេលវែង២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការបំពេញបេសសកម្ម ជាប្រវត្តិសាស្រ្តរបស់ខ្លួនជូនជាតិ និងប្រជាជន។ ប្រការទាំងនេះ ហើយបានគូសបញ្ជាក់យ៉ាងច្បាស់ថា កាកបាទក្រហមកម្ពុជាបានចូលរួមចំណែកដ៏ប្រសើរ ដល់ការអភិវឌ្ឍន៍សង្គមជាតិ ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការការពារគុណតម្លៃមនុស្សធម៌ ចំពោះមនុស្សជាតិទាំងមូល៕