(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់គោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ០៧នាក់ ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់)កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចក្នុងដីឡូត៍ទុកចោល ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យញៀនល្បែងអ្នកលេងល្បែងបញ្ជល់មាន់ទាំង៧នាក់រួមមាន៖
ទី១៖ ឈ្មោះ ប៉ិន សុភ័ក្ត្រ អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់ឡាន ស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
ទី២៖ ឈ្មោះ ចាន់ ឆលីហៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
ទី៣៖ ឈ្មោះ ពិន មករា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងឡាន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
ទី៤៖ ឈ្មោះ លី ណូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់អុស ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
ទី៥៖ ឈ្មោះ ពៅ អៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងឡាន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
ទី៦៖ ឈ្មោះ អុល សុខគ្រីម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខែ្មរ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិកណ្តុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ទី៧៖ ឈ្មោះ ជា សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងឡាន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សម្ភារដកហូត៖ មាន់ជល់មួយក្បាល, ប្រាក់រៀលចំនួន៣០៥.០០០រៀល, ម៉ូតូ៣គ្រឿង(១-ម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BV-7697, ទី២-ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BC-1529 និងទី២-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ពាក់ស្លាកលេខភ្នំពេញ 1AN-2910 ។
លោកអធិការបន្តថា ក្រោយពីទទួលព័ត៌មានបាន អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០៧នាក់ រួមទាំងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕