អភិបាលខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋថ្មី ក្នុងឃុំតាឡាត ស្រុកសេសាន
21-05-2018 12:19
(រតនគិរី)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ស្ពាន លូ និងកំពង់ចម្លង តភ្ជាប់ពីឃុំស្រែគរ និងផ្លូវជាតិលេខ៧៨ចាស់ ទៅភូមិខ្សាច់ថ្មីធំ ខ្សាច់ថ្មីតូច និងភូមិស្វាយរៀង នៅក្នុងឃុំតាឡាត ស្រុកសេសាន។
ក្នុងដំណើរចុះត្រួតពិនិត្យនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ផ្លូវទាំងនេះ ជាផ្លូវប្រវត្តិសាស្ត្រ និងមានអាទិភាពបំផុត សម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំតាឡាត។
គួរបញ្ជាក់ថា មុនមានការស្ថាបនាផ្លូវនេះ ប្រជាពលរដ្ឋនៅក្នុងឃុំតែងតែ ធ្វើដំណើដោយទូកចំណាយពេលជាច្រើនម៉ោងទៅកាន់ទីរួមខេត្ត ប៉ុន្តែក្រោយពីមានផ្លូវនេះ តភ្ជាប់ប្រជាពលរដ្ឋ មានការសប្បាយរីករាយយ៉ាងខ្លាំង និងមានភាពងាយស្រួលសម្រាប់ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ហើយចំណាយពេលវេលាតិចជាងមុនយ៉ាងច្រើន៕