(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសពីភាពជោគជ័យក្នុងការរៀបចំវេទិការនយោបាយអាស៊ី-អឺរ៉ុប លើកទី២ (2 Asia Europe Political Forum-AEPF) នៅទីក្រុងឡុង ប្រទេសអង់គ្លេស នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
គណបក្សប្រជាជនកម្ពុជាតំណាងដោយលោកស្រី ឃួន សុដារី និងក្រុមអ្នកនយោបាយអភិរក្ស និងកែទម្រង់អឺរ៉ុបតំណាងដោយ លោក ចេហ្រ្វី វ៉ាន់អូដុន(Geoffrey Van Orden) ជាសហប្រធានៅក្នុងវេទិកានេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។
នៅក្នុងសេចក្តីប្រកាស បានបញ្ជាក់ថានៅក្នុងវេទិការនោះដែរ គឺមានការចូលរួមដោយប្រតិភូសំខាន់ៗចំនួនជិត១០០នាក់ មកពីគណបក្សនយោបាយអាស៊ី និងអឺរ៉ុបចំនួន២៥ មកពី២៣ប្រទេស ដែលវេទិការនេះពិភាក្សាលើប្រធានបទសំខាន់ៗ ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ជំនួយមនុស្សធម៍ ការជួយសង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយ និងការតភ្ជាប់រវាងទ្វីបទាំងពីរ។
សេចក្តីថ្លែងការរួម បានទទួលស្គាល់ជាផ្លូវការនូវតួនាទីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជ ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៍អាស៊ី(Asian Cultural Council-acc) ដែលជាស្ថាប័នមួយរបស់ICAPP៕
សម្រាប់ព័ត៌មានបន្ថែមសូមមើលសេចក្តីប្រកាស របស់គណបក្សប្រជាជនកម្ពុជា ដែលបានបង្ហាញនៅខាងក្រោមនេះ៖