(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៣៤២លានយ៉េន ស្មើនឹងប្រមាណ ៣.២២លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» សម្រាប់ឆ្នាំសិក្សា២០១៨។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្ដីប្រកាសរបស់ក្រសួងការបរទេស បានបន្តថា ការផ្ដល់ជំនួយឥតសំណងនេះធ្វើឡើងតាមរយៈការហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សារវាង ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្អែកនេះ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងការបរទេស៖