(ចិន)៖ សហព័ន្ធសប្បុរសធម៌ចិន បានរៀបចំកម្មវិធីកម្មសិក្សារយៈពេល១៣ថ្ងៃនៅសាធារណរដ្ឋប្រជាមានិតចិន ដោយក្នុងនោះមានការចូលរួមពីសំណាក់ប្រតិភូ និងកុមារកម្ពុជា ថៃ ឡាវ វៀតណាម ម៉ុងហ្គោល និងមីយ៉ាន់មា ក្រោមប្រធានបទ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដៃកាន់ដៃ»។
ក្នុងការបំពេញកម្មសិក្សានេះ សហព័ន្ធសប្បុរសធម៌ចិន បានរៀបចំកម្មវិធីជាច្រើន ដូចជាការបង្ហាញពីប្រព័ន្ធអប់រំនៅតាមសាលានានា ទស្សនាតំបន់ប្រវត្តិសាស្ត្រល្បីៗ ទស្សនាការសម្តែង ការធ្វើសកម្មភាពរួមគ្នារវាងកុមារ និងកុមារ ការផ្លាស់ប្តូរវត្ថុអនុស្សាវរិយ៍គ្នាទៅវិញទៅមក។
តាមរយៈកម្មវិធី និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅ បានផ្តល់ឲ្យកុមារកម្ពុជា និងកុមារផ្សេងទៀត អាចស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ ប្រព័ន្ធអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងឥរិយាបថរបស់ប្រជាជនចិន។ សហព័ន្ធសប្បុរសធម៌ចិន បានសំណូមពរសូមអោយស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំនៃប្រទេសនីមួយៗ ចូលរួមបន្តសហការណ៍ ជាមួយសហព័ន្ធនេះជាបន្តទៀតក្នុងគោលដៅជម្រុញសន្តិភាព និងភារតភាពក្នុងតំបន់៕