(ភ្នំពេញ)៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន បានបញ្ជាក់ថា អតីតយុទ្ធជន និងគណបក្សប្រជាជនកម្ពុជា គឺតែមួយ។
លោកថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជនជាង ៩០០នាក់ មកពីសង្កាត់ទាំង១២ ក្នុងខណ្ឌចំការមន នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។
លោកបានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជនជាបុគ្គល ដែលបានលះបង់ដើម្បីបុព្វហេតុជាតិ និងប្រជាជន ដោយសកម្មភាព ជាក់ស្ដែងរបស់ខ្លួន ដោយសាច់ឈាមរបស់ខ្លួនផ្ទាល់ ដែលមានតម្លៃមិនអាចវាស់ស្ទង់បាន។
គ្រួសារអតីតយុទ្ធជន គឺជាគ្រួសារដ៏មហិមា ដែលបាន លះបង់សមាជិកគ្រួសាររបស់ខ្លួនបម្រើជាតិនេះ ជាគ្រួសារស្នេហាជាតិ ដែលយើងទាំងអស់គ្នា សូមគោរពដឹងគុណ។
គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គោរពដឹងគុណចំពោះអតីតយុទ្ធជន ផ្ដល់ការយកចិត្តទុកដាក់លើកិត្តិយស សេចក្ដីថ្លៃថ្នូរ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារ។
ប្រវត្តិនៃការតស៊ូ និងពលីកម្មរបស់គណបក្សប្រជាជនកម្ពុជា ផ្សារភ្ជាប់ជាមួយនឹងពលីកម្មរបស់វីរបុរស អតីតយុទ្ធជនយើងគ្រប់ជំនាន់។ សមិទ្ធផលសង្គមដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ បានមកដោយ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងពលីកម្មរបស់អតីតយុទ្ធជន។
លោកថា អតិតយុទ្ធជន និងគណបក្សប្រជាជនកម្ពុជា គឺតែមួយ។គោលនយគោលនយោបាយចំពោះអតីតយុទ្ធជន ការផ្ដល់នូវកិត្តិយស មានការជូនគ្រឿងឥស្សរិយយស មេដាយគ្រប់គ្នា ទិវាអតីតយុទ្ធជន ថ្ងៃ២០ មិថុនា ជីវភាពបានបង្កើត បជអ ប្រតិបត្តិករ អនុវត្តរបបគោលនយោបាយអតីតយុទ្ធជន រៀបចំប្រព័ន្ធបើកប្រាក់តាមធនាគារតាមម៉ាស៊ីន ATM យកមកជូនបងប្អូនវិញនូវប្រាក់របបដែលបានលក់ទៅឲ្យគេប្រាក់របប បានដំឡើងជាបន្តបន្ទាប់របបនិវត្តន៍មានរបប សន្តិសុខសង្គម ផ្នែកថែទាំសុខភាព ចាប់ពី២០១៨ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិនបាច់ចំណាយប្រាក់ទេរបបពិការភាព មានច្បាប់ស្ដីពី កិច្ចការពារ និងលើកម្ពស់សិទ្ធិជនពិការ
គ្រួសារ និងកូន បានទទួលប្រាក់ឧបត្ថម្ភ មិនច្រើន តែបានកែលម្អបន្ថែមជាបន្តបន្ទាប់ កម្មវិធីសង់មណ្ឌលអភិវឌ្ឍន៍ជនពិការរបស់សម្ដេចតេជោ តាកែនកោះស្លា គូលែន ភ្នំឆ័ត្រ កម្មវិធីសង់ផ្ទះតាមសហគមន៍របស់សម្ដេចតេជោ សាមុីខ្លួនមានដីយើងជួយសង់ផ្ទះ បានរាប់រយខ្នងមានកម្មវិធីផ្ដល់ដីសម្បទានសង្គមកិច្ច ចែកដី និងសង់ផ្ទះជូនបង្កើត សអក បង្រួបបង្រួម អតិតយុទ្ធជនទាំងអស់ជា សមាជិកដែលមានសម្ដេចតេជោ ជាប្រធាន សអក តាំងពីកើតឡើង សអក ជាសមាគមមួយដែលមានជោគជ័យបញ្ចូលសមាជិកជិត ១០០% បង្កើតរចនាសម្ព័ន្ធគ្រប់ថ្នាក់តាំងពីលើដល់ មូូលដ្ឋានជួយសមាជិកដែលមានការលំបាកបង្កើតបេឡាមរណសង្គ្រោះ ដែលជួយសមាជិកទទួលមរណភាពសពមួយ ៤លានរៀល។ សមាជិកបង់ក្នុងសពមួយ ២០០រៀល។ រដ្ឋបានផ្ដល់ថវិកាមួយលានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីជួយដោះស្រាយបញ្ហានេះថ្នាក់ដឹកនាំគណបក្សប្រជាជនជាច្រើនទៀតដែលបានចូលរួមឧបត្ថម្ភ។ គណបក្សប្រជាជនចាត់ទុកថា ការយកចិត្តទុកដាក់លើអតីតយុទ្ធជនយុទ្ធជន ជាគោលនយោបាយសំខាន់របស់ខ្លួន។
លោក អុិត សំហេង បានអំពាវនាវ សូមបងប្អូនទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃ ២៩ កក្កដា ២០១៨ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕