(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើយើងបរិយាយអំពីការដែលរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កំណត់ថ្ងៃទី២០ ឧសភា ជារៀងរាល់ឆ្នាំជាទិវាជាតិនៃការចងចំា ពីព្រោះរាជរដ្ឋាភិបាលចង់រំឭកដល់សង្គមកម្ពុជាយើង ដែលធ្លាក់ក្នុងរបបខ្មែរក្រហម។ ជារបបវាលពិឃាដ ស្លៀកពាក់អាវខ្មៅខោខ្មៅដែលបានកាប់សម្លាប់ប្រជាជនអស់ប្រមាណ៣.៣១៤.៧៦៨នាក់ តែក្នុងរយៈពេលជាង៣ឆ្នាំប៉ុណ្ណោះ ដោយសារតែព្រឹត្ដិការណ៍រដ្ឋប្រហារលោក លន់ នល់ ឆ្នាំ១៩៧០ ដែលមានអាមេរិកំាងនៅពីក្រោយខ្នង។
ជាក់ស្ដែងភស្ដុតាងនេះ យើងឃើញយ៉ាងច្បាស់នៅក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតប្រធានាធិបតីអាមេរិកលោក ប៉ារ៉ាក់ អូប៉ាម៉ា បានអះអាងថា បើលោកឈ្នះឆ្នោត នឹងដកទាហានអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្ដែបន្ទាប់ពីលោកឈ្នះឆ្នោត ដឹកនំាប្រទេស គឺលោកក៏បានលើកទទ្ប្ហីករណ៍យ៉ាងច្បាស់មកបញ្ជាក់ថា អាមេរិកពុំអាចដកទ័ពចេញពីប្រទេសអាហ្វហ្គាននីស្ថានបានទេ ពីព្រោះខ្លាចប្រទេសនេះត្រូវធ្លាក់ដូចប្រទេសកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៧០នេះឯង។ នេះមានន័យថាអាមេរិក បានដឹងនឹងស្ថិតក្នុងរឿងនេះយ៉ាងពិតប្រាកដ។ ដោយស្ថិតក្នុងព្រឹត្ដិការណ៍នេះហើយ ទើបមានរបបវាលពិឃាដបានកើតទ្បើងនៅលើទឹកដីកម្ពុជាយើងនេះ។
ក្នុងន័យនេះ ចំពោះការដែលរាជរដ្ឋាភិបាលក្រោមការដឹកនំាដោយសម្ដេចតេជោ ហ៊ុន សែន កំណត់ថ្ងៃទី២០ ឧសភា ជាទិវាជាតិនៃការចងចំាជារៀងរាល់ឆ្នាំ ដូចយើងទំាងអស់គ្នាឃើញនេះពីព្រោះនៅថ្ងៃទី២០ ឧសភា ឆ្នាំ១៩៧៥ គឺពួកប៉ុលពតបានប្រកាស នឹងអនុវត្ដន៍ជាចំហនូវនយោបាយប្រល័យពូជសាសន៍ កាប់សម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃជាទីបំផុត ដោយឥតរើសមុខ ដូចតុលាការអន្ដរជាតិ កំពុងកាត់ទោសមេដឹកនំាខ្មែរក្រហមខ្ពស់បំផុតជាភស្ដុតាង។
លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការនេះ បើឈរលើមូលដ្ឋានប្រវត្ដិសាស្រ្ដវិញ គឺសព្វថ្ងៃប្រទេសយើងមានសន្ដិភាព និងការអភិវឌ្ឃដោយប្រជាពលរដ្ឋរស់នៅ ប្រកបដោយមោទនភាពជាតិជាទីបំផុត។ ដោយហេតុនេះបើនិយាយពីទិវាជាតិនៃការចងចំានេះផងដែរ គឺប្រៀបបាននិងការបន្ដ ដែលប្រជាពលរដ្ឋខ្មែរយើងតែងប្រកាន់ធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះទៅតាមប្រពៃណី ទនៀមទម្លាប់តំាងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ជារៀងមកយ៉ាងដូច្នោះដែរ។ ពិសេសតាមសេចក្ដីសម្រេចសម័យប្រជុំលើកទី៥ នីតិកាលទី១ ឆ្នាំ១៩៨១ នៃរដ្ឋសភានាសម័យនោះ។ បើដូចនេះចំពោះការកំណត់ឲ្យមានទិវានេះ គឺក្នុងគោលបំណងជាអាទិ៍៖
ទីមួយ៖ ឲ្យយើងធ្វើបុណ្យដើម្បីគោរពវិញ្ញាណក្ខន្ធនិងឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់កាលពីក្នុងរបបខ្មែរក្រហម ដោយយើងម្នាក់ៗពុំដឹងថាឪពុកម្ដាយ បងប្អូន ឬសាច់ញាត្ដិនៅទីណាឬកន្លែងណានោះ
ទីពីរ៖ឲ្យយើងចងចំា ពិសេសកុំឲ្យរបបនេះវិលមកជាថ្មីទ្បើងវិញ នៅលើទឹកដីមាតុភូមិដ៏ស្រល់បវរនៃយើង
ទីបី៖ឲ្យយើងនំាគ្នាថែរក្សាសន្ដិភាព ដែលប្រជាជាតិយើងទូទំាងប្រទេសកំពុងរស់នៅយ៉ាងសុខសាន្ដ ព្រមជាមួយនិងការអភិវឌ្ឃសព្វបែបយ៉ាងដូចយើងឃើញសព្វថ្ងៃនេះ។
លោក រត្ន័ សណ្ដាប់ បន្ដទៀតថាចំពោះកត្ដាសន្ដិភាពនេះដែរ បើយើងពិនិត្យអំពីបរិបទនយោបាយកម្ពុជាបច្ចុប្បន្នយើងឃើញថាសព្វថ្ងៃ បើទោះបីជាប្រជាជាតិខ្មែរយើងកំពុង រស់ក្រោមម្លប់សន្ដិភាពសប្បាយរីករាយយ៉ាងណាក្ដី សង្គមជាតិយើងសង្រ្គាមត្រូវបានបញ្ចប់ទំាងស្រុងយ៉ាងណាក្ដី។ ប៉ុន្ដែបើពិនិត្យមើលអំពីឥទ្ធិពលសង្រ្គាមដែលបង្កទ្បើង ដោយអ្នកនយោបាយខ្មែរខ្លះ នឹងបរទេសដូចកាលពីទសវត្សរ៍១៩៧០នោះ គឺនៅពុំទាន់បញ្ចប់នៅទ្បើយទេ។
ជាក់ស្ដែងសព្វថ្ងៃនេះ មានអ្នកនយោបាយខ្មែរខ្លះ តែងអះអាងនឹងបំភ្លៃប្រវត្ដិសាស្រ្ដ ម្ដងហើយម្ដងទៀតថាគុតទួលស្លែងជាគុតសិប្បនិមិត្ដជាដើម។ អ្វីកាន់តែគ្រោះថ្នាក់ដល់ជាតិ មាតុភូមិ របស់យើងថែមទៀតនោះ គឺក្រុមអ្នកនយោបាយទំាងនេះតែបង្កបញ្ហាអសន្ដិសុខផ្សេងៗ ដល់សង្គមជាតិតាមគ្រប់មធ្យោបាយ។ ក្នុងនោះដូចជាយើងឃើញថ្ងៃចន្ទ ពណ៌ខ្មៅជាភស្ដុតាង។
ដោយហេតុនេះយើងត្រូវចាត់ទុកថាចំពោះទិវាជាតិនៃការចងចំានេះ គឺជាគុណតម្លៃនៃការបណ្ដុះស្មារតីជាតិ ដើម្បីកុំឲ្យសង្គមយើងត្រូវធ្លាក់ទៅក្នុងសង្រ្គាម នឹងភ្នែកជាថ្មីម្ដងទៀត។ បើដូច្នេះយើងជាប្រជាជាតិខ្មែរគ្រប់រូបត្រូវចាត់ទុកថា «សន្ដិភាព» ជាសិទ្ធិដ៏ពិសិទ្ធិរបស់យើង។បើដូច្នេះចំពោះបុគ្គលណា ឬក្រុមណា ដែលធ្វើឲ្យប៉ះពាល់ឬក៏កំរាមកំហែងដល់សន្ដិភាព ជាសិទ្ធិដ៏ពិសិទ្ធិរបស់យើងនេះ គឺស្មើនឹងរុញសង្គមជាតិយើងឲ្យធ្លាក់ទៅក្នុងសង្រ្គាមជាថ្មីម្ដងទៀតយ៉ាងដូច្នោះដែរ៕