(កំពង់ស្ពឺ)៖ បងប្អូនកម្មករ-កម្មការិនី នៅក្នងឃុំរលាំងគ្រើល ស្រុកសៅរោងទង ខេត្តកំពង់ស្ពឺ នឹងបន្តប្តេជ្ញាចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើន បន្ថែមទៀតពីរដ្ឋាភិបាលកម្ពុជា ដូចជាជីវភាពធូធារ និងទទួលបានការគាំពារលើសេវាផ្សេងៗជាច្រើនទៀតផងដែរ។

ការប្តេជ្ញាចិត្តរបស់បងប្អូន កម្មករ កម្មការិនី បានធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឆ្លៀតក្នុងថ្ងៃឈប់សម្រាក ជួបសំណេះណាលជាមួយបងប្អូនកម្មករ-កម្មការិនី ជិត២០០០នាក់ នៅក្នុងបរិវេនសាលាបឋមសិក្សារលាំងគ្រើលស្ថិតក្នុងភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានបន្តថា ថ្ងៃនេះលោកសប្បាយចិត្តយ៉ាងខ្លាំងដោយបានស្តាប់ដោយផ្ទាល់ត្រចៀកអំពីប្រាក់ខែខ្ពស់ និងទទួលបានអត្ថប្រយោជន៍ ជាច្រើនពីរដ្ឋាភិបាលមិនតែប៉ុណ្ណោះបានស្តាប់ ឮដោយផ្ទាល់ថា និងទៅបោះឆ្នោតជូនគណបក្សប្រជាជនបន្តឱ្យដឹកនាំដើម្បី ទទួលបានអត្ថប្រយោជន៍ ជាច្រើនបន្ថែមទៀត ។

នៅក្នុងខេត្តកំពង់ស្ពឺ មានរោងចក្រជាង១០០រោងចក្រ ក្នុងនោះមានបងប្អូនកម្មករ-កម្មការិនី កំពុងបម្រើការដែលគិតជាមធ្យមប្រាក់ខែ សរុបជិត២០លានដុល្លា ក្នុងមួយខែៗ ត្រូវបងប្អូនទទួលបានយកមកប្រើប្រាស់ក្នុងខេត្តកំពង់ស្ពឺទាំងមូល ហើយបងប្អូនទទួលបានជីវភាពធូធារ ក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កម្មការិនី ជាស្ត្រីដែលបានសម្រាលកូន គឺមិនអស់ប្រាក់នោះទេ ថែមទាំងបានទទួលបានប្រាក់ឧបត្ថម្ភ ដល់អ្នកសម្រាលកូន ១ទទួលបានថវិកា៤០០,០០០រៀល សម្រាលបានកូនភ្លោះ ២ទទួលបាន៨០០,០០០រៀល និងសម្រាលបានកូនភ្លោះ ៣ទទួលបាន ១,២០០,០០០រៀល ព្រមទាំងទទួលបានថវិកាពីសម្តេចតេជោ ចំនួន ៥,០០០,០០០រៀល នឹងក្លាយជាចៅធម៌របស់ សម្តេចទៀតផង។

លើសពីនេះទៅទៀត កម្មការិនីនោះ នឹងទទួលបានប្រាកឧបត្ថម្ភបន្ថែមចំនួន ១២០% រយៈពេល៩០ថ្ងៃទៀតផង។ នៅមានកិច្ចការជាច្រើនទៀតណាស់ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រាជាជនកម្ពុជា កំពុងយកចិត្តទុកដាក់ដូចជា៖ ការធ្វើដំណើរ បញ្ចុះតម្លៃទឹកភ្លើងជាដើម។ល។ ដើម្បីឱ្យរាជរដ្ឋាភិបាល មានឱកាសក្នុងការគិតគូរដំឡើងប្រាក់ឈ្នួល និងជួយដល់សុខមាលភាព បងប្អូនកម្មករ កម្មការិនីបន្តទៀត គឺចាំបាច់ត្រូវតែមានសន្តិភាពពេញលេញ ហើយគណបក្សប្រជាជនកម្ពុជា គឺបន្តដឹកនាំប្រទេសជាបន្តទៀត។

លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បញ្ជាក់ថា មន្ទីរបានផ្សព្វផ្សាយនៅគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នាពេលកន្លងមកជាច្រើនលើកដោយមានអ្នកចូលរួម ប្រមាណជិត ២០០០នាក់ ក្នុងកំឡុងពេលពីដើមឆ្នាំ រហូតមកដល់ពេលនេះ៕