(ភ្នំពេញ)៖ ក្រុមហ៊ុនបញ្ញាពេជ្រ អ៊ឹមផត អិចផត ឯ.ក ដែលជាក្រុមហ៊ុនបង្កើតឡើងមានច្បាប់ត្រឹមត្រូវ និងទទួលបានច្បាប់អនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងការនាំចូលផលិតផលកសិកម្ម(ចំណីសត្វគោ ក្របី) ដែលមានម៉ាកTM101 លេខបញ្ជីការ PR032055\0318 PP-DAL និងម៉ាក Pineapple Silage លេខបញ្ជីការPR032056\0318 PP-DAL សូមធ្វើការអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច និងសាធារណជនជួយទប់ស្កាត់ និងបង្ក្រាបរាល់ឈ្មួញទុច្ចរិតទាំងឡាយណា ដែលលួចនាំចូល និងចែកចាយដោយខុសច្បាប់នូវផលិតផលកសិកម្ម (ចំណីសត្វគោ ក្របី)ដូចមានម៉ាក និងលេខបញ្ជីការខាងលើនេះ។
តំណាងក្រុមហ៊ុនបញ្ញាពេជ្រ បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន គឺជាក្រុមហ៊ុនចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មស្របច្បាប់ មានប័ណ្ណប៉ាតង់ មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មសម្ភារៈកសិកម្ម ពីក្រសួងពាណិជ្ជកម្មត្រឹមត្រូវតាមច្បាប់ក្នុងការនាំចូល និងចែកចាយនូវផលិតផលកសិកម្ម (ចំណីសត្វគោ ក្របី)ដែលមានម៉ាកTM101 លេខបញ្ជីការ PR032055\0318 PP-DAL និងម៉ាក Pineapple Silage លេខបញ្ជីការPR032056\0318 PP-DAL ដែលជាផលិតផលនាំចូលពីប្រទេសថៃ។ប៉ុន្តែមួយរយៈកន្លងមកនេះ មានឈ្មួញទុច្ចរិតមួយចំនួន បានលួចនាំចូលនូវផលិតផលខាងលើនេះ ដោយគ្មានច្បាប់អនុញ្ញាត គ្មានក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវយកមកលក់ចែកចាយ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ដែលមានច្បាប់អនុញ្ញាត និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវយ៉ាងខ្លាំង។ កន្លងមក ក្រុមហ៊ុនធ្លាប់បានប្ដឹងសមត្ថកិច្ច មានវិធានការចុះបង្ក្រាបម្ដងរួចមកហើយ តែគ្រាន់តែធ្វើការអប់រំឈ្មួញទុច្ចរិតទាំងអស់នោះ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនាំចូល និងចែកចាយប៉ុណ្ណោះ។
ដូចនេះ ក្រុមហ៊ុនសូមធ្វើការអំពាវនាវដល់សាធារណជន ក៏ដូចស្ថាប័នមានសមត្ថកិច្ចមេត្តា ជួយមានវិធានការទប់ស្កាត់ និងបង្ក្រាបនូវ ឈ្មួញទុច្ចរិតខិលខូចខាងលើនេះ ឲ្យមានប្រសិទ្ធភាពផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាស ពាក្យបណ្ដឹង និងច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុនបញ្ញាពេជ្រ អ៊ឹមផត អិចផត ឯ.ក ៖