(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតឡើងក្នុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ គ.ជ.ប ប្រកាសទទួលស្គាល់ គណបក្សនយោបាយចំនួន២បន្ថែមទៀត, សរុបទាំងអស់មាន១៣គណបក្សហើយ ខណៈ៧កំពុងត្រួតពិនិត្យ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ស្នើប្រជាពលរដ្ឋថ្លឹងថ្លែងចំពោះការដឹកនាំរបស់សម្តេចរវាងការរំលត់ភ្លើងសង្គ្រាម ការអភិវឌ្ឍ និងបញ្ហាអសកម្មមួយចំនួនក្នុងសង្គម (ចុចអាន)
៣៖ អ្នកនាំពាក្យបក្សកាន់អំណាច៖ ការអនុម័តច្បាប់ ដែលចង់ដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា មិនអាចចេញជាលទ្ធផលឡើយ (ចុចអាន)
៤៖ អង់គ្លេសនៅតែផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ទោះត្រូវចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗទៅនឹងការលើកឡើងរបស់ NGO មួយចំនួនថា មីននៅកម្ពុជាស្អុយអស់ហើយ, សម្តេចស្នើឲ្យអ្នកទាំងនោះចុះមើលមីន និងអាចដើរលើចំការមីនសាក (ចុចអាន)
៦៖ ធនាគារដ៏ធំរបស់ជប៉ុន JTrust ទិញហ៊ុន៥៥ភាគរយ ពីធនាគារ ANZ Royal របស់អ្នកឧកញ៉ា គិត ម៉េង (ចុចអាន)
៧៖ គ.ជ.ប ស្នើទៅក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការ លើបុគ្គលណាដែលញុះញង់មិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត (ចុចអាន)
៨៖ អ្នកនាំពាក្យបក្សកាន់អំណាច៖ អតីតមេខ្លោងបក្សប្រឆាំង គឺជាអ្នកបំផ្លាញ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា (ចុចអាន)
៩៖ អ្នកវិភាគ ហៅការមិនចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ អង្គការខុមហ្វ្រែល និងនិកហ្វិកថា គ្រាន់តែជាការធ្វើតាមខ្សែញាក់របស់បរទេសដែលនៅពីក្រោយខ្នងខ្មោចបក្សសង្គ្រោះជាតិ (ចុចអាន)
១០៖ ស្វែងយល់ប្រវត្តិរូបសង្ខេប «ស្ត្រីជើងខ្លាំងអាមេរិកជានាយក CIA ទើបឡើងកាន់តំណែង» ដែលអាចធ្វើឲ្យគ្រប់គ្នាព្រឺឆ្អឹងខ្នង... (ចុចអាន)