(ភ្នំពេញ)៖ ដោយមានការរីកចម្រើនលូតលាស់ដ៏គួរឱ្យកត់សំគាល់ តាមរយៈការពង្រីកទីតាំងជាបន្តបន្ទាប់ និងការបន្ថែមកម្រិតសិក្សាថែមទៀតនោះ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ បានរៀបចំកម្មវធី «Harrods’ Secondary Years Open House and Fun Day» ដោយបើកជាផ្លូវការក្នុងការបន្ថែមកម្រិតមធ្យមសិក្សារបស់ខ្លួន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ។
កម្មវិធីនោះ ក៏មានការចូលរួមគាំទ្រ និងការចូលទស្សនា យ៉ាងច្រើនកុះករ ពីសំណាក់អាណាព្យាបាលសិស្ស មិត្តភក្តិ បងប្អូន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន ដែលរឹតតែញ៉ាំងឱ្យកម្មវិធីនេះ ប្រព្រឹតិ្តទៅប្រកប ដោយភាពជោគជ័យ និងជាមោទនភាពយ៉ាងល្អប្រសើរបំផុត សម្រាប់ប្អូនៗ សិស្សានុសិស្សរបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ឱ្យកាន់តែមានទំនុកចិត្ត សេចក្តីអំណរសាទរ ក្នុងភាពជោគជ័យនៃការចម្រើនលូតលាស់ ក៏ដូចជាមោទនភាពមួយសម្រាប់អតិថិជនរបស់ខ្លួន ក្នុងការជឿជាក់ និងផ្តល់ទំនុកចិត្តជាច្រើនឆ្នាំកន្លងមក។
ក្នុងការបន្ថែមថ្នាក់មធ្យមសិក្សានេះ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ បានជ្រើសរើសកម្មវិធី លំដាប់ពិភពលោក ដែលទទួលស្គាល់ដោយបណ្តាប្រទេសជឿនលឿន និងកំពុងពេញនិយម ក្នុងការសាបព្រោះចំណេះដឹង ដល់សិស្សានុសិស្សនាសម័យសត្សវត្សទី២១នេះ។ កម្មវិធីសិក្សាគឺស្របតាមកម្រិតស្តង់ដារអន្តរជាតិ ដែលត្រូវបានហៅថា Cambridge Curriculums ដែលផ្តល់ជូនដល់សិស្សានុសិស្សមធ្យមសិក្សារបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ប្រកបដោយវិជ្ជាជីវៈ បច្ចេកវិទ្យាសម័យទំនើប គំនិតច្នៃប្រឌិត និងការសិក្សាដោយធ្វើការស្រាវជ្រាវ និងអនុវត្តន៍ដោយផ្ទាល់ ដើម្បីបង្កើតផ្នត់គំនិតភាពជាអ្នកដឹកនាំវ័យក្មេងជាដើម។
គុណភាពសិក្សាដ៏ពិតប្រាកដជាកត្តាចម្បង ក្នុងការចែករំលែកនូវផ្នត់គំនិតជាសកល ឱ្យទូលំទូលាយ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំវ័យក្មេង ជាការប្តេជ្ញាចិត្ត និងជាបេសកកម្មមួយដែល សាលាហ៊ែរ៉ុដស៍ អន្តរជាតិ បានកំពុងប្រឹងប្រែង និងបន្តសាបព្រោះ ដើម្បីអនាគតកុមារដែលជាទំពាំងស្នងឬស្សីដ៏រឹងមាំ ហើយសាលាហ៊ែរ៉ុដស៍ អន្តរជាតិ មានសេចក្តីជឿជាក់យ៉ាងមុតមាំថា តាមរយៈកម្មវិធីសិក្សាដែលខ្លួនបានសម្រិតសម្រាំងពាំនាំយកមក ទាំងកម្មវិធី IEYC (កម្រិតមត្តេយ្យសិក្សា) IPC (កម្រិតបឋមសិក្សា) និង Cambridge (កម្រិតមធ្យមសិក្សា) នឹងផ្តល់នូវគុណតម្លៃ គុណភាព ក៏ដូចជាកម្រិតម៉ាកសញ្ញាមួយជាទីគាប់ចិត្ត និងទទួលបានការគ្រាំទ្រយ៉ាងពិតប្រាកដពីអតិថិជនរបស់ខ្លួនបន្ថែមទៀត។ ក្នុងឱកាសនេះ ក៏មានការបង្ហាញពីសម្ភារៈឧបទេសសិក្សា បច្ចេកវិទ្យាសម្រាប់ការអប់រំនាសត្សវត្សទី២១ ដោយមានការប្រើប្រាស់ ដូចជាក្តាខៀនឆ្លាតវ័យ ការដាក់តាំងRobotics សម្រាប់ការសិក្សារបស់កុមារជាដើម។
គួរបញ្ជាក់ដែរថា សាលាហ៊ែរ៉ុដស៍ អន្តរជាតិ នាពេលបច្ចុប្បន្ន បានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ដល់ទៅចំនួន៤សាខា៖ សាខាបឹងកេងកង១ (កម្រិតមតេ្តយ្យសិក្សា) សាខាអូឡាំពិក (មតេ្តយ្យសិក្សាដល់បឋមសិក្សា) សាខាបឹងកេងកង១ អគាទី១ (បឋមសិក្សា) និង សាខាបឹងកេងកង១ អគាទី២ (មធ្យមសិក្សា) ។ សម្រាប់ការចុះឈ្មោះ សិក្សាទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សាសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ មានការផ្តល់ជួនជាកញ្ចប់ជាពិសេស សម្រាប់លោកអ្នក ចាប់ពីថ្ងៃបើកជាផ្លូវការនេះ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨! លោកអ្នក អាចធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ័៖ 023 936 999/ 023 973 999/ 023 974 999 សម្រាប់ព័ត៌មានលម្អិត និងការចូលទស្សនាសាលា ៕