(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស រៀបអភិសេកជាមួយអ្នកនាង Meghan Markle។
២៖ លោក ដូណាល់ ត្រាំ ទាមទារសភាអាមេរិកធ្វើយ៉ាងណា ត្រូវសម្រេចឲ្យបានច្បាប់កែទម្រង់ប្រព័ន្ធពន្ធនាគារនៅទូទាំងប្រទេស។
៣៖ លោក ពូទីន និងអធិការបតីអាល្លឺម៉ង់ ពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ក្រោយលោក ដូណាល់ ត្រាំ ដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងការជម្រិតសមាជិកអង្គការ NATO។
៤៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ តែងតាំងមេទ័ពជើងទឹក ធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកូរ៉េខាងត្បូង។
៥៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មី លោក Mahathir Mohamad ទទួលជួបពិភាក្សាគ្នាជាលើកដំបូងជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong។
៦៖ បំផ្ទុះគ្រាប់បែកអត្តឃាតនៅកីឡដ្ឋានមួយកន្លែង ក្នុងទីក្រុង Jalalabad នៃខេត្ត Nangarhar ភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន ផ្តាច់ជីវិតមនុស្ស០៨នាក់និងបង្កឲ្យរបួស៤៥នាក់។
៧៖ ការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដើម្បីសម្តែងការប្រឆាំងចំពោះការសម្លាប់ជីវិតក្រុមបាតុករប៉ាឡេស្ទីនកាលពីដើមសប្តាហ៍នេះ។