(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្ដជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជន ប្រមាណ៥០០នាក់ នៅភូមិក្បាលកោះ សង្កាត់កោះដាច់។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ប្រាក់ ចាន់ណា អនុប្រធានប្រចាំការគណបក្សខណ្ឌ និងលោក លោកស្រី សមាជិកគណកម្មាធិការបក្សខណ្ឌ លោក លោកស្រី ក្រុមការងារជួយសង្កាត់ លោក លោកស្រី សមាជិកគណកម្មាធិការបក្សសង្កាត់ សាខាបក្សភូមិផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ឃ្លាំង ហួត ក៏បានប្រាប់សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្ដគាំទ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដើម្បីបានថែរក្សាសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
លោក ឃ្លាំង ហួត ក៏បានអំពាវនាវឲ្យសមាជិកបក្ស និងប្រជាជនទាំងអស់ចូលរួម ទៅបោះឆ្នោតនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខទាំងអស់គ្នា ហើយកុំជឿតាមការញុះញង់របស់បុគ្គលអគតិមួយចំនួនឲ្យសោះ ព្រោះពួកគេបានត្រឹមតែប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ មិនដែលបានជួយជាតិម្ដងណានោះទេ៕