(កំពង់ធំ)៖ លោក ឈុន ឈន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទសំបូរ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្ស១៧៩នាក់ នៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក ឈុន ឈន់ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយសមាជិកថ្មីពេលនេះ បានផ្តោតសំខាន់ទៅលើខ្លឹមសារស៊ីជម្រៅ និងធ្វើឲ្យប្រជាពលរដ្ឋក្រេបជញ្ជក់បាននូវពុទ្ធិថ្មីៗ ដើម្បីយកទៅអនុវត្តន៍ និងផ្សព្វផ្សាយក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានយល់ច្បាស់អំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងឈានទៅសម្រេចជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលដ៏ខ្លីខាងមុខនេះ។
លោក ឈុន ឈន់ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបំពេញតួនាទី ភារៈកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវចិញ្ចឹមចលនាធ្វើជាមន្ដ្រីល្អ ម៉្យាងវិញទៀតត្រូវចូលរួមលើកម្ពស់ការពារតម្លៃនៃសុខសន្ដិភាព បន្ដជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដោយចូលរួមអនុវត្តន៍ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន និងបង្កើនបង្ខិតវិស័យវិនិយោគឲ្យនៅជិតដល់ការងារប្រជាពលរដ្ឋ៕