(ភ្នំពេញ)៖ សល់តែ ៧១ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងឈានចូលមកហើយ សិស្សនិស្សិត និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ បញ្ញាជាតិ បានលើកឡើងផ្សេងៗគ្នា ពីតម្លៃនៃការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ក្រុមនិស្សិត និងសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ បញ្ញាជាតិ បានថ្លែងថា ពួកគាត់បានត្រៀមខ្លួនរួចស្រេច ទៅចូលរួមការបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ ពេញចិត្ដ ដែលនេះជាឱកាសដ៏មានសារៈសំខាន់បំផុត ព្រោះថាការបោះឆ្នោតជ្រើសរើសតំណាងរបស់រាស្ត្រ គឺធ្វើឡើងរៀងរាល់៥ឆ្នាំម្តងតែប៉ុណ្ណោះ។
ទាំងសាស្ត្រាចារ្យ និងនិស្សិត បានលើកឡើងថា សន្លឹកឆ្នោតរបស់គាត់មួយសន្លឹក ពិតជាមានតម្លៃក្នុងការចូលរួមជ្រើសរើសមេដឹកនាំ ដែលមានសមត្ថភាពអភិវឌ្ឍន៍ប្រទេសនាំមកនូវភាពរីកចម្រើនលើគ្រប់វិស័យ និងជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងទាន់ពេលវេលា ។
សូមទស្សនាវីដេអូ ក្រុមនិស្សិត និងសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យបញ្ញាជាតិ បង្ហាញពីលក្ខណៈសម្បត្តិរបស់មេដឹកនាំ ដែលពួកគាត់ចង់បាន និងបោះឆ្នោតឲ្យនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៖