(កណ្ដាល)៖ សាលាបុញ្ញសភា ស្ថិតនៅក្នុងវត្តបុទុមរង្សី និង សមិទ្ធផលជាច្រើនទៀត ដែលបានកសាងនៅក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ហាវ រតនៈ ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំឃុំព្រះប្រសប់ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តកណ្តាល។

សមិទ្ធផលដែលត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ រួមមាន៖ សាលា បុញ្ញសភា, អាគារមណ្ឌលសុខភាពមួយខ្នងបំពាក់ដោយបរិក្ខាពេទ្យគ្រប់គ្រាន់, អាគារសាលា រៀនមតេ្តយ្យសិក្សា០១ខ្នង មាន០៥បន្ទប់ និងអាគារសាលារៀន០១ខ្នង មាន០៥បន្ទប់នៅ សាលារៀបបឋមសិក្សាព្រះប្រសប់, របងព័ទ្ធជុំវិញ និងក្ខោងទ្ធារនៅសាលារៀនបឋមសិក្សា បទុមរង្សី, អាគារទីចាត់ការ០១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល, ផ្លូវចាក់បេតុង១ខ្សែប្រវែង៥០០ម៉ែត្រ ផ្លូវក្រាលគ្រោះក្រហម១ខ្សែប្រវែង២,៨២៨ ម៉ែត្រ និងសមិទ្ធផល ផ្សេងៗទៀត។

ថ្លែងក្នុងឱកាសនោះ លោក ហាវ រតនៈ បានថ្លែងកោតសរសើរ ចំពោះព្រះតេជព្រះគ្រូចៅ អធិការវត្ត សាត សុជាតា និងគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងកៀគរ ធនធានកសាងបាននូវសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ និងថ្លែងអំណរគុណ ចំពោះសប្បុរស ជនទាំងអស់ ព្រមទាំងពុទ្ធបរិស័ទ ទាំងទីជិត និងទីឆ្ងាយដែលបានចូលរួមបរិច្ចាគ នូវធនធាន ថវិកា ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការកសាង សមិទ្ធផលនៅក្នុងទីអារាមវត្តបុទុមរង្សី នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

លោកបញ្ជាក់ថា វិស័យពុទ្ធចក្រ និងអាណាចក្រមានទំនាក់ទំនងអន្តរសកម្មនឹងគ្នា ហើយ ជួយបំពេញគ្នាទៅវិញទៅមក នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការបម្រើឲ្យមូលដ្ឋាន ខាងជំនឿ របស់ប្រជាពលរដ្ឋ។ ដូចនេះ ទើបរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដល់វិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទន្ទឹមនឹងការធានារក្សានូវភាពសុខដុមនីយកម្មជាមួយនឹងសាសនាផ្សេងទៀត ដើម្បីសុខដុម នីយកម្មនៅក្នុងសង្គម និងការពារកុំឲ្យមានជម្លោះសាសនា។

ប្រធានក្រុមការងាររូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នៅនីតិកាលទី៦ ខាងមុខនេះ នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើប្រជាជនកម្ពុជា គ្រប់រូបៗ មានឱកាសរកប្រាក់ចំណូលបានកាន់ច្រើន និងមានជីវភាព កាន់តែប្រសើរជាងមុន។ ក្នុងន័យនេះ លោកបានស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ សូម អនុវត្តសិទ្ធិរបស់ខ្លួន ស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ ដោយនឹងអញ្ជើញទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងសូមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព។

នៅក្នុងឱកាសនោះផងដែរ លោក និងសប្បុរសជនអមដំណើរ បានប្រគេននូវបច្ច័យចំនួន ៨,៤០០,០០០លានរៀល ជូនដល់ព្រះចៅអធិការសម្រាប់ការបន្តកសាងវត្ត និងទទួលយក សំណើបិណ្ឌបាត្ររបស់ព្រះតេជ ព្រះគ្រូចៅអធិការវត្តបុទុមរង្សី ក្នុងការកសាងផ្លូវចូលវត្ត ដោយចាក់កៅស៊ូមួយខ្សែ ដែលមានប្រវែង១,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ព្រមទាំងបានប្រគេន បច្ច័យដល់ព្រះសង្ឈ និងបានពាំនាំអំណោយជាថវិកា និងសម្ភារមួយចំនួនទៀត ជូនដល់ចាស់សិលវ័ន្តសីលវត្តី យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស គ្រូបង្រៀន គ្រូពេទ្យ ក្រុមប្រឹក្សាស្រុក-ឃុំ និងកងកម្លាំង ព្រមទាំងប្រជាពលរដ្ឋ៕