(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើពិធីប្រកាសបញ្ចូលសមាជិកថ្មីជិត ចំនួន២០០នាក់បន្ថែមទៀត ក្រោមការអញ្ជើញចូលរួមជាគណៈអធិបតីភាពលោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក។ ក្នុងពិធីនេះដែរលោក វង សូត បានជំរញឱ្យបក្សក្នុងមូលដ្ឋានខិតខំកសាងសមាជិកបក្ស និងចូលរួមបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅកាន់ភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណតិ្តទី៦ នៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

លោក វង សូត បានបន្ថែមថា ការបោះឆ្នោតនាពេលខាងមុខនេះមានសារសំខាន់ណាស់ ដោយមានគណប​ក្សន​យោបា​មួយចំនួនបានចុះឈ្មោះ រួចហើយ​នៅគណៈកម្មាធិការ​ជាតិរៀបចំកា​របោះឆ្នោត​ដើម្បីចូល​រួមក្នុងការ ឈរឈ្មោះបោះឆ្នោត ដូច្នេះគណបក្សប្រ​ជាជនកម្ពុជា ត្រូវតែមានការ ខិតខំប្រឹ​ងប្រែង ធ្វើយ៉ាងណាឱ្យទទួលបានជ័យជំនះក្នុងការបោះឆ្នោតនេះ ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំរាជរដ្ឋាភិបាល ដឹកនាំប្រទេស ឆ្ពោះទៅកាន់ការអភិវឌ្ឍថ្មីៗបន្ថែមទៀត ក្រោមដំបូលនៃសន្តិភាព ដែលបានមកក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ។

លោកបានលើកឡើងបន្ថែមទៀតថា ដោយសារគុណបំណាច់ របស់គណបក្សប្រជាជន និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងតែងតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅរៀងរាល់ការបោះឆ្នោត ជាពិសេសក្រោយការបោះឆ្នោតសកលកាលពីឆ្នាំ១៩៩៣ ដែលបានផ្តល់លទ្ធភាពគ្រប់គ្រាន់តាមផ្លូវច្បាប់ឱ្យគណបក្សប្រជាជនកម្ពុជាអាចរៀបចំ​ បង្កើតរាជរដ្ឋាភិបាលដោយខ្លួនឯងបាន ហើយរាជរដ្ឋាភិបាលនេះទៀតសោធ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំក្នុងការ កសាងនូវខឿនសេដ្ឋកិច្ចជាតិដ៏រឹងមាំ ដោយក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះសេដ្ឋកិច្ច ជាតិបានរក្សាកំណើនក្នុងអត្រាជាង៧% និងអាចឈានឡើងខ្ពស់ជាងនេះជាបន្តទៀត នាពេលអនាគត៕