(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមចោឆក់វ័យក្មេង ចំនួន១០នាក់ ពាក់ព័ន្ធនឹងករណី «ឆក់កាបូបតាមដងផ្លូវ» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនិតីវិធី។
បើតាមសមត្ថកិច្ច បានបញ្ជាក់ប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ ថា ក្រុមចោឆក់វ័យក្មេងទាំង១០នាក់ ខាងលើនេះ រួមមាន៖
ទី១៖ ឈ្មោះ ជឿន ចាន់ទី ភេទប្រុស មុខរបរមិនពិតប្រាកដ។
ទី២៖ ឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស និងចោក្រៅម៉ោង។
ទី៣៖ ឈ្មោះ គុណ ផល្លា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទី៤៖ ឈ្មោះ ឈុំ ចាន់ដារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យច្បារអំពៅ និងចោក្រៅម៉ោង។
ទី៦៖ ឈ្មោះ តាំង គីមសៀង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យអំពៅ និងចោក្រៅម៉ោង។
ទី៧៖ ឈ្មោះ ស សុខា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ និងចោក្រៅម៉ោង។
ទី៨៖ ឈ្មោះ ឆេង មានរាជ្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យច្បារអំពៅ និងចោក្រៅម៉ោង។
ទី៩៖ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យច្បារអំពៅ និងចោក្រៅម៉ោង។
និងទី១០៖ ឈ្មោះ កែវ សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យសុធារស់ និងចោក្រៅម៉ោង។
ចំណែកជនរងគ្រោះទី១៖ ឈ្មោះ Deng Feng Ying ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៣ Eo ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ និងទី២៖ ឈ្មោះ YIYAQING ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
គួររំលឹកថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ ខ្លួនជនសង្ស័យចំនួន៦នាក់ រួចបានសហការទៅស្នងការដ្ឋាននគរបាលខេត្ដកំពត់ និងស្នងការដ្ឋាននគរបាលខេតកែប ឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់បន្ដទៀត៕