Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook ឧត្តមសេនីយ៍​ឯក ម៉ក់ សំអុល មេអង្គរក្សការពារគណៈប្រតិភូបរទេស ត្រូវ​ជនអនាមិក Hack យកទៅប្រព្រឹត្តបទល្មើស, លោកប្រកាសមិនទទួលខុសត្រូវ រាល់ការបង្ហោះទាំងអស់

19-05-2018 10:48

(ភ្នំពេញ)៖ គណនី Facebook ផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ឯក ម៉ក់ សំអុល អនុប្រធាននាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ ដែលមានឈ្មោះ «Mark Sam Ool» ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នេះ និងបានយកទៅប្រព្រឹត្តបទល្មើសផងដែរ។

តាមរយៈអង្គភាព Fresh News លោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ក់ សំអុល សូមប្រកាសមិនទទួលស្គាល់រាល់ការប្រើប្រាស់ក្នុងទុចរិតណាមួយ លើគណនី Facebook ខាងលើចាប់ពីពេលនេះតទៅ ពិសេសក្រុមជនអនាមិក បានប្រើប្រាស់គណនី Facebook របស់លោកដើរទាលុយ ខ្ចីលុយ ឲ្យវេរចូល លេខ​ទូរស័ព្ទ 093735542 ដែលជាជនសង្ស័យចាំទទួលផល​។

បើតាមលោកឧត្តមសេនីយ៍ ម៉ក់ សំអុល ពេលនេះលោកបាននិងកំពុងដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីជួយចាត់វិធានការតាមផ្លូវ​ច្បាប់ផងដែរ៕