(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ អញ្ជើញចុះសួរសុខទុក្ខ និងមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ដោយមានការចូលរួមពីលោក ទូច សំអុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី២ លោកស្រី ទាវ ធីតា អនុប្រធាបគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី២ ក្រុមការងារសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទន្ទឹមនឹងនេះលោក ពេជ្រ កែវមុនី មានមតិសំណេះសំណាល និងស្វាគមន៍ ដោយបានលើកឡើងនូវពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និង ក្រោមមារគាដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគតិបណ្ឌិត មានចក្ខុវិស័យវែងឆ្ងាយ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕