(ភ្នំពេញ)៖ អគ្គសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៧៖០០នាទីល្ងាច អគ្គិសនីកម្ពុជាបានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅ P370-F2 មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្ដូរបង្គោលខ្សែបណ្ដាញតង់ស្យុងទាប (LV) ដោយសាររថយន្តដឹកដែកធុនធំបើកទាក់ខ្សែកាបអ៊ុបទិកបណ្ដាលឲ្យបាក់ចំនួន១ដើម ដែលមានទីតាំងស្ថិតនៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៨៖១៧នាទីល្ងាច។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕