(ភ្នំពេញ)៖ បេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ បានសេចក្ដីបំភ្លឺថា គ្រប់ពេលដែលកម្មករនិយោជិតមានបញ្ហាសុខភាព ទោះជាបញ្ហាពាក់ព័ន្ធនឹងការងារ ឬមិនពាក់ព័ន្ធនឹងការងារក្ដី ក៏នៅតែទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ដ្រដោយឥតបង់ថ្លៃពី ប.ស.ស។
សេចក្ដីបំភ្លឺខាងលើដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ ប.ស.ស ក៏បានពន្យល់បន្ថែមពី សេចក្ដីជូនដំណឹង ដែលចុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ក្នុងគោលបំណង ធ្វើឲ្យកាន់តែងាយស្រួលចំពោះកម្មករនិយោជិត នៅពេលមានបញ្ហាសុខភាព ក្នុងការទៅទទួលសេវាព្យាបាល និងថែទាំងសុខភាព ដោយពុំចាំបាច់ជូនដំណឹង អំពីហានិភ័យការងារនោះឡើយ ពោលកម្មករនិយោជិក អាចទៅទទួលសេវាគ្រប់ពេល ដោយឥតបង់ថ្លៃ។
មួយវិញទៀត ដើម្បីកាត់បន្ថយបែបបទនៃការជូនដំណឹងហានិភ័យការងារ របស់និយោជកមក ប.ស.ស ក្នុងពេលដែលកម្មករនិយោជិតមានបញ្ហាសុខភាព និងដើម្បីរួមចំណែកជំរុញឲ្យការផ្ដល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ដ្រកាន់តែមានប្រសិទ្ធភាំព និងងាយស្រួលជាងមុន។
ប.ស.ស សង្ឃឹមថា និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត យល់ដឹងកាន់តែច្បាស់ និងសហការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ខាងក្រោមនេះជាសេចក្តីបំភ្លឺលម្អិតរបស់ប.ស.ស៖