(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសទទួលស្គាល់ជាផ្លូវការ នូវគណបក្សចំនួន១០ ដែលបានចុះបញ្ជីនៅគ.ជ.ប ដើម្បីចូលរួមក្នុងការ បោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦នោះ នៅល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ០១៨នេះ គ.ជ.ប ក៏បានប្រកាស ទទួលស្គាល់ជាផ្លូវការនូវ គណបក្សនយោបាយ១ទៀត គឺគណបក្សខ្មែរឈប់ក្រ ដែលដាក់បេក្ខជន ឱ្យឈរឈ្មោះនៅ ២៥មណ្ឌល។ នេះបើតាមការអះអាងរបស់ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅមុននេះបន្ដិច។
រហូតល្ងាចថ្ងៃទី១៨ ខែឧសភានេះ មានគណបក្សនយោបាយសរុបទាំងអស់១១ហើយ ដែល គ.ជ.ប បានទទួលស្គាល់ ជាផ្លូវការ ដើម្បីឱ្យចូលរួមក្នុងការបោះឆ្នោត ក្នុងនោះរួមមាន៖
១៖ គណបក្សខ្មែរឈប់ក្រ ដាក់បេក្ខជនឈរនៅ ២៥មណ្ឌល។
២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៣៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៤៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៥៖ គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះនៅ ១៦មណ្ឌល។
៦៖ គណបក្សពន្លឺថ្មី ដាក់បេក្ខជនឈរឈ្មោះនៅ ១៣មណ្ឌល។
៧៖ គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
៨៖ គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ១៧មណ្ឌល។
៩៖ គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១០៖ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
១១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះនៅ ២៥មណ្ឌល។
សូមបញ្ជាក់ថា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។ គណបក្សនយោបាយដែលបានចុះឈ្មោះ និងដាក់បេក្ខភាពប្រកួតប្រជែង មានរហូតដល់ទៅ ២០គណបក្ស។ ពេលនេះ គ.ជ.ប កំពុងបន្តពិនិត្យការចុះបញ្ជីរបស់គណបក្សចំនួន៩ផ្សេងទៀត៕