(ភ្នំពេញ)៖ កម្ពុជាកំពុងតែស្ថិតក្នងបរិបទដ៏ទំនើបនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសយុវជន បាននឹងកំពុងតែធ្វើការបោះជំហានចូលទៅក្នុង ទំនើបកម្ម នៃការចាយវាយ និងទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ហើយការចាយវាយ ដោយមិនប្រើប្រាស់ សាច់ប្រាក់សុទ្ធ (Cashless) កំពុងតែទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។
ការចាប់ផ្តើមឡើងនូវបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាបន្តបន្ទាប់នេះហើយ គឺជាការចាប់ផ្តើមរបត់ថ្មីមួយរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងបណ្តាស្រទាប់យុវវ័យ។
ក្រុមហ៊ុនតារាផេ ជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយដែលទទួលបានការវិនិយោគពីក្រុមហ៊ុនធំៗពីរ គឺក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ក.អ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings Pte. Ltd. នៃប្រទេសសិង្ហបុរី បានប្រកាសដាក់ដំណើរការនូវសេវាកម្ម ទូទាត់ប្រាក់តាមពាណិជ្ជករ (Merchant Payments)របស់ខ្លួនបន្ថែម លើសេវាកម្មសំខាន់ៗមួយចំនួនទៀត ដែលមានស្រាប់ ដូចជា៖ សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក សេវាកម្មបញ្ចូលកាតទូរស័ព្ទ ដាក់ប្រាក់ ដកប្រាក់ បង់ប្រាក់កម្ចីធនាគារ បង់បុព្វលាភទៅក្រុមហ៊ុនធានារ៉ាប់រ៉ង តាមរយៈភ្នាក់ងារតារាផេជាង១,២០០កន្លែងទូទាំងប្រទេស ឬតាមរយៈកាបូបលុយអេឡិចត្រូនិចតារាផេ និង ការទូទាត់វិក្កយបត្រផ្សេងៗ ។
ដូច្នេះចាប់ពីពេលនេះតទៅ តាមរយៈកាបូបលុយអេឡិចត្រូនិចតារាផេ អតិថិជនទាំងអស់ អាចធ្វើការទូទាត់ប្រាក់តាមពាណិជ្ជករជាដៃគូរបស់ខ្លួនដែលមានប្រមាណជាង១០០កន្លែង នៅរាជធានីភ្នំពេញសម្រាប់ដំណាក់កាលដំបូង ហើយចំនួនដៃគូពាណិជ្ជកររបស់តារាផេ នឹង កើនឡើងរហូតដល់ទៅជាង២,០០០កន្លែងនៅដំណាច់ឆ្នាំ ២០១៨នេះផងដែរ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនក្រុមហ៊ុនតារាផេ តាមរយៈលេខទូរស័ព្ទ៖ 081 799 888 ឬទំព័រហ្វេសប៊ុកផ្លូវការតារាផេ។
ទាញយកកម្មវិធីតារាផេសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរយៈតំណភ្ជាប់ទីនេះ https://goo.gl/7tvY1E ៕