(ព្រះវិហារ)៖ ភាពភ្ងាក់ផ្អើលនៅតែបន្តកើតមានជាបន្តបន្ទាប់ មិនថានៅទីណា គ្រប់ពេលដែលស្រាបៀរកម្ពុជានាំលោក អូន ម្ចាស់បទ 《រៀបការនឹងបងបានទេ》 ទៅធ្វើការ Surprise ទៅដល់គូស្វាមីភរិយាថ្មីរបស់យើង។ យ៉ាងណាមិញនាពេលថ្មីៗនេះ អ្នកខេត្តព្រះវិហារបានហ៊ោរផ្អើលពេញរោងការតែម្តងជាមួយលោកអូន។
លោក ពៅ រីមុន្នីឧត្តម បានឲ្យដឹងថាដំបូងលោកឆ្ងល់រឿងជាងថតថាម៉េចមានពីរទៅបីនាក់ បន្ទាប់មកពេលកាត់ផ្លែឈើស្រាប់តែភ្លើងក្នុងរោងការបិទទាំងអស់ លោកស្មានតែភរិយាលោកធ្វើការ Surprise លោក តែដល់ពេលលោកអូនចេញមកលោកភ្ងាក់ផ្អើលតែម្តង។ មិត្តភក្តិ និង ភ្ងៀវកិត្តិយសទាំងអស់សុទ្ធតែនិយាយថាលោកមានសំណាងគ្រប់គ្នា រៀបការមានតារាចំរៀងចូលរួមដល់រោងការហើយថែមទាំងទទួលបានចំណងដៃអាពាហ៍ពិពាហ៍ពីស្រាបៀរកម្ពុជា ទៀត។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាថ្មីមួយទៀតហើយ ដែលក្រុមហ៊ុន ស្រាបៀរកម្ពុជាបានរៀបចំកម្មវិធីភ្ញាក់ផ្អើលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។ កម្មវិធីភ្ញាក់ផ្អើលនេះនឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវស្រាបៀរកម្ពុជា មកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨៕