(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ណេង អនុប្រធានទី១ គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ត្រូវបានលោក សោ សាវឿន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម នាំយកទៅចែកជូនប្រជាពលរដ្ឋ៥០គ្រួសារ។
ប្រជាពលរដ្ឋទាំង៥០គ្រួសារ ដែលត្រូវបានលោក សោ សាវឿន យកអំណោយទៅចែកជូននៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ស្រ្តីទើបឆ្លងទន្លេចំនួន៤០គ្រួសារ ដោយក្នុង
មួយគ្រួសារៗទទួលបានសារុង០១ និងថវិកា១០០,០០០រៀល។ គ្រួសារជួបការលំបាក ចំនួន១០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥០,០០០រៀល។
បន្ទាប់មកលោក សោ សាវឿន ក៏បានសំណេះសំណាលជាមួយលោក
ប្រធានគណបក្សឃុំ លោកមេឃុំ ស្មៀនឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិផងដែរ ហើយបានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗចំនួន២០,០០០រៀល។
ជាការឆ្លើយតប ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអូរស្វាយ ស្រុកកំពង់សៀម បានប្ដេជ្ញាបន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីគ្រប់អាណត្តិ តទៅមុខទៀត និងប្រកាសថា មិនជឿតាមការញុះញង់របស់ក្រុមប្រឆាំង ដែលមិនឲ្យទៅចូលរួមបោះឆ្នោតនោះឡើយ។
លោក សោ សាវឿន ក៏បានផ្ដាំផ្ញើថ្នាក់ដឹកនាំគណបក្សប្រជាជននៅតាមមូលដ្ឋាន ត្រូវដឹងសុខទុក្ខ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អដើម្បីទទួលបានសម្លេងគាំទ្រ និងឈានទៅយកជ័យជម្នះ ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕