(កំពងធំ)៖ គ្រោះធម្មជាតិខ្យល់កន្រ្តាក់ បានបក់បំផ្លាញផ្ទះ ប្រជាពលរដ្ឋចំនួន៦ខ្នង នៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
គ្រោះធម្មជាតិនេះកើតឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែគ្រោះថ្នាក់នេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
តាមភ្នាក់ងារសារព័ត៌មាន Fresh News នៅខេត្តកំពង់ធំ បានរាយការណ៍ការណ៍នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះថា ផ្ទះប្រជាពលរដ្ឋដែលខូចខាតនោះរួមមាន៖
១៖ ម្ចាស់ផ្ទះ ឈ្មោះ ឈឹម ពុត អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ ភួង ប៉ិម អាយុ២៣ឆ្នាំ ខូចខាតដំបូងទាំងស្រុង ផ្ទះទំហំ ៦មគុណ៥ម ប្រក់ស័ង្កសី។
២៖ ម្ចាស់ផ្ទះឈ្មោះ ប៊ុត តុល អាយុ ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ទីត ធីន អាយុ៣៦ឆ្នាំ ខូចខាតដំបូលទាំងស្រុង ផ្ទះទំហំ ៤មគុណ៥ម ប្រក់ស័ង្កសី។
៣៖ ម្ចាស់ផ្ទះឈ្មោះ កើ សុកិរី អាយុ៥១ឆ្នាំ និងប្រពន្ធ ឈ្មោះ ព្រំ ពៅ អាយុ៤០ឆ្នាំ ខូចខាតដំបូលតិចតួច ផ្ទះទំហំ ៦មគុណ១១ម ប្រក់ស័ង្កសី។
៤៖ ម្ចាស់ផ្ទះឈ្មោះ កង ឈិត អាយុ៦៥ឆ្នាំ និងប្រពន្ធ ឈ្មោះ ស្រី ទៀប អាយុ៦០ឆ្នាំ ខូចខាតដំបូលតិចតួច ផ្ទះទំហំ ៧មគុណ៩ម ប្រក់ស៊ីប្រូ។
៥៖ ម្ចាស់ផ្ទះឈ្មោះ ម៉ៅ គុណ ភេទស្រី អាយុ៥១ឆ្នាំ ខូចខាតដំបូលតិចតួច ផ្ទះទំហំ ៧មគុណ៨ម ប្រក់ស៊ីប្រូ។
៦៖ ម្ចាស់ផ្ទះឈ្មោះ ទុំ តឿន ភេទស្រី អាយុ៣៨ឆ្នាំ ខូចខាតដំបូលតិចតួច ផ្ទះទំហំ ៥មគុណ៦ម ប្រក់ស័ង្កសី។
សូមជម្រាបថា បើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់អង្គភាព Fresh News ថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់ ខ្យល់កន្ត្រាក់ ធ្វើឲ្យមានផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន៤៩៧ខ្នង ក្នុងនោះមានហេតុការណ៍រន្ទះបាញ់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន១១នាក់ និងងាប់គោ-ក្របីចំនួន១២ក្បាលផងដែរ៕