(រុស្ស៊ី)៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូ ទៅចូលរួមវេទិកាច្បាប់អន្ដរជាតិ «The VIII Saint Petersburg International Legal Forum» ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តុលាការកំពូល នៃបណ្តាប្រទេសនានាចំនួន៩០។
នៅក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជា ក៏បានចូលរួមក្នុងវេទិកាពិភាក្សាទៅលើប្រធានបទមួយចំនួន ដូចជា៖ ការពង្រឹងយុតិធម៌ និងនីតិរដ្ឋ, មជ្ឍត្តិករ, វិនិយោគអន្តរជាតិ, នីតិឯកជន, ការដោះស្រាយវិវាទតាមរយៈប្រព័ន្ធអេឡិចត្រូនិច និងបញ្ហាប្រឈមនៃវិជ្ជាជីវៈច្បាប់ នាពេលអនាគតជាមួយភាពឆ្លាតវៃនៃប្រព័ន្ធ Digital៕