(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៤៩០គ្រឿង រកឃើញល្មើសច្បាប់៥៨០គ្រឿង (ម៉ូតូ៧៩ភាគរយ) អប់រំ១៨៨គ្រឿង និងផាកពិន័យ៣៩២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៤៧៥គ្រឿង អប់រំ១១២គ្រឿង និងផាកពិន័យចំនួន១៧០គ្រឿង។ ដោយឡែកចំពោះនៅរាជធានីភ្នំពេញ ឃាត់យានយន្ត៧៦០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧០,២៣១គ្រឿង រកឃើញយានយន្តល្មើស ៩,៤៩០(ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៣,៥៤០គ្រឿង និងផាកពិន័យ៥,៩៥០គ្រឿង (ម៉ូតូ៩៥ភាគរយ)៕