(ភ្នំពេញ​)៖ លោក​ អ៊ី​ រិន្ទ​ ប្រធាន​លេខាធិការដ្ឋាន ​និង​ជា​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រាប់​ Fresh News ថា​ លោក​ កូយ​ សៅ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញដីកាឃុំ​ខ្លួន​ឧកញ៉ា​ ហូ​ ចំរើន​ ដាក់​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះ​អាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​ តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ។

ការសម្រេចឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញាបញ្ចប់ការសួរនាំឧកញ៉ា ​​ហូ​ ចំរើន​ ករណី​បាញ់បោះ​សេរី​, សម្រេចចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់»

សូមជំរាបថា ឧកញ៉ា​ ហូ​ ចំរើន​ ត្រូវចោទប្រកាន់ពី​បទ «គំរាមកំហែង​ថា​នឹង​សម្លាប់»​ តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅដៃដល់ចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរីប្រមាណ ៦-៧គ្រាប់ ​កាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨​ ក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងភូមិព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ឧកញ៉ា ​ហូ​ ចំរើន​ ត្រូវចោទប្រកាន់ពី​បទ «គំរាមកំហែង​ថា​នឹង​សម្លាប់»​ តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅដៃដល់ចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី។