Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារដ៏ធំរបស់ជប៉ុន JTrust ទិញហ៊ុន៥៥ភាគរយ ពីធនាគារ ANZ Royal ពីធនាគារ ANZ Group មកពីប្រទេសអូស្រ្តាលី

17-05-2018 16:40

(ភ្នំពេញ)៖ ធនាគារដ៏ធំមួយរបស់ប្រទេសជប៉ុន JTrust បានប្រកាសអំពីការទិញភាគហ៊ុនចំនួន៥៥ភាគរយ ពីធនាគារ ANZ Royal ពីធនាគារ ANZ Group មកពីប្រទេសអូស្រ្តាលី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបញ្ជាក់ថា «ធនាគារជប៉ុន JTrust បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការ ទិញភាគហ៊ុនចំនួន៥៥ភាគរយ របស់ធនាគារ ANZ Royal ពីធនាគារ ANZ Group របស់អូស្ដ្រាលី»។

ធនាគារជប៉ុន JTrust មានប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុជាច្រើនកន្លែង នៅប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ និងកម្ពុជា ហើយធនាគារដ៏ធំមួយនេះ បានបង្កើតឡើងអស់រយៈពេលជាង៤០ឆ្នាំមកហើយ។

ក្រុមហ៊ុន​ រ៉ូយ៉ាល់គ្រុប បានប្រកាសស្វាគមន៍ចំពោះធនាគារជប៉ុន JTrust ដែលក្លាយជាដៃគូថ្មីលើអាជីវកម្ម វិស័យធនាគារនៅប្រទេសកម្ពុជា ប្រកបដោយសេចក្ដីសង្ឃឹម យ៉ាងម៉ុតមាំថា ភាពជាដៃគូនេះនឹងនាំមកនូវការរីកចម្រើន ព្រមទាំងអាចពង្រីកសមត្ថភាពធនាគារបន្ថែមទៀត៕

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប៖