(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានស្នើសុំរាជរដ្ឋាភិបាលពិចារណា ក្នុងការកំណត់ការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ ដែលត្រូវបើកជូនកម្មករជាដំណាក់កាលៗ ជៀងវាងជាបន្ទុកផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរចំពោះភាគីរោងចក្រ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ GMAC ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ។
ការស្នើរបស់ GMAC នេះធ្វើឡើងបន្ទាប់ពីទទួលបានដំណឹងថា រាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មមាត្រា៨៩ នៃច្បាប់ស្តីពីការងារ ដើម្បីតម្រូវឲ្យនិយោជកជម្រះអតីតភាពការងារ របស់កម្មករ និយោជិត និងទូទាត់អតីតភាព នាពេលអនាគតជាទៀងទាត់ ក្នុងរយៈពេល កំណត់មួយ។
សេចក្តីថ្លែងការណ៍របស់ GMAC បានបញ្ជាក់យ៉ាងដូច្នេះថា «សមាគមសូមស្នើសុំឲ្យ មានការបង់ជាដំណាក់កាល។ ជាការគួរប្រុងប្រយ័ត្នផងដែរ វិសោធនកម្ម មាត្រា ៨៩ នេះ អាចបង្កផលប៉ះ ពាល់លើសពីផលប៉ះពាល់ជាបន្ទុកហិរញ្ញវត្ថុទៅទៀត»៕
សូមអានលិខិតរបស់ GMAC ទាំងស្រុង៖