(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន នៅខែមករា ឆ្នាំ២០១៦ ស្រាបៀរកម្ពុជាបានប្រកាសថា នឹងផ្តល់រង្វាន់សំបុត្រយន្តហោះទៅចក្រភពអង់គ្លេស ជូនអតិថិជនដែលមានសំណាងចំនួន១០០នាក់ ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់របស់ក្លឹប Man City ទីលានបាល់ទាត់Etihad នៃប្រទេសអង់គ្លេស ។

ដូច្នេះហើយនៅខែឧសភានេះ ស្រាបៀរកម្ពុជាពិតជាបានជូនអតិថិជនរបស់ខ្លួន ដែលមានសំណាងឈ្នះទៅមើលការប្រកួតបាល់ទាត់ផ្ទាល់របស់ក្លឹប Manchester City Vs Huddersfiled នៅប្រទេសអង់គ្លេសពិតមែន។ មិនត្រឹមតែទៅមើលការប្រកួតបាល់ទាត់ផ្ទាល់ ដែលអ្នករាល់គ្នាតែងតែស្រម៉ៃប៉ុណ្តោះទេ ស្រាបៀរកម្ពុជាក៏បានជូនអតិថិជនដែលឈ្នះ ធ្វើដំណើរកម្សាន្តជុំវិញចក្រភពអង់គ្លេសរយៈពេលមួយសប្តាហ៍ផងដែរ។

អតិថិជនដែលឈ្នះម្នាក់ បានលើកឡើងថា គាត់តែងតែប្រាថ្នាចង់ទៅមើលការប្រកួតបាល់ទាត់របស់ក្រុម Manchester city ដោយផ្ទាល់ ហើយឥឡួវនេះបំណងប្រាថ្នានេះគឺ បាន សំរេចហើយ។ គាត់ពិតជាអរគុណដល់ស្រាបៀរកម្ពុជាដែលបាននាំគាត់ទៅដល់កន្លែង ដែល គាត់តែងតែស្រម៉ៃ និងថែមទាំងនាំឲ្យគាត់បានស្គាល់ប្រទេសអង់គ្លេសទៀតផង ៕

កុំភ្លេចជាវនូវស្រាបៀរកម្ពុជាទាំងអស់គ្នាណា ខណៈដែលអតិថិជន ទើបតែរកអ្នកឈ្នះបាន៧នាក់ ក្នុងចំណោម១០០នាក់ប៉ុណ្ណោះ ដូច្នេះឱកាសលើកក្រោយអាចជាលោកអ្នកហើយ!