(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងការអភិវឌ្ឍនានានៅក្នុងរាជធានីភ្នំពេញ។
វេទិកានេះបានធ្វើឡើងនៅអគារវិមានសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ និងអង្គកាសង្គមស៊ីវិលជាច្រើនទៀត ដែលមនុស្សជាង១០០០នាក់។
គោលបំណងដែលបង្កើតឲ្យមានវេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ គឺដើម្បីបង្កើតអោយមានភាពស្និតស្នាល រវាងសង្គមស៊ីវិល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និយាយគ្នាត្រង់ទៅត្រង់មក ក្នុងការដោះស្រាយបញ្ហានានា រួមគ្នាធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើន៕
ក្នុងឱកាសនោះលោក ឃួង ស្រេង បានថ្លែងអរគុណដល់ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល ដែលបានយល់ពីអាជ្ញាធររាជធានី ខណ្ឌ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងរាជធានីកន្លងមក គឺជាការដោះស្រាយបញ្ហាដោះ និងបញ្ចៀសការកកស្ទះចរាចរ ដែលកើតចេញពីការ រំលោភចិញ្ចើមផ្លូវរបសើបងប្អូនអាជីវករ ដែលដាក់តាំងទំនិញលក់ហៀរមកលើចំណីផ្លូវរបស់អ្នកដំណើរថ្មើរជើង ការចតរថយន្តហៀរមកលើទ្រូងផ្លូវជាដើម។ លោកអភិបាលបន្តថា កន្លងមកក្រុមអង្គការសង្គមស៊ីវិល តែងតែចោទមកលើអាជ្ញាធរ ដែលចុះរៀបចំសណ្តាប់ធ្នាប់ ថាធ្វើបាបប្រជាជននោះ៕