(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គ.ជ.ប បានសម្រេចស្នើទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យចាត់វិធានការចំពោះបុគ្គលណា ដែលបានធ្វើការញុះញង់ប្រជាពលរដ្ឋខ្មែរ មិនឲ្យទៅចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ។
លោក ទេព នីថា បានបញ្ជាក់បែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយ នាទីស្នាក់ការគ.ជ.ប នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងបច្ចុប្បន្នភាព ចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។
ការប្រកាសរបស់គ.ជ.ប នាពេលនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស បានបំផុសបំផុលដល់ប្រជាពលរដ្ឋខ្មែរ កុំឱ្យទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ខាងមុខនេះ ដរាបណាមិនមានអតីតគណបក្សសង្រ្គោះជាតិ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះទេនោះ៕