(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។
ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងជាច្រើនរូប ដោយចាត់កម្លាំងជា៧គោលដៅ ពេញមួយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។
ព្រឹកចំនួន០២គោលដៅ កម្លាំងសរុបចំនួន២៨នាក់៖
គោលដៅទី០១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណុប សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១២នាក់ បានចុះអនុវត្តច្បាប់នៅគោលដៅជិតវិមានឯករាជ្យ លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ។
គោលដៅទី០២ ដឹកនាំដោយលោកវរសេនីយ៍ទោ មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន១៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP6 លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
ល្ងាចចំនួន០៣គោលដៅ កម្លាំងសរុបចំនួន៣៨នាក់៖
គោលដៅទី០១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណុប សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៥នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតវិមានឯករាជ្យ ស្ថិតក្នុងភូមិ០២ សង្កាត់០៣ ក្រុង/ខេត្តព្រះសីហនុ។
គោលដៅទី០២ ដឹកនាំដោយលោកវរសេនីយ៍ទោ កេត សុភ័ក្រ្ត នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៧នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅកែងគុជអាស៊ី លើផ្លូវ២ធ្នូ ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។
គោលដៅទី០៣ ដឹកនាំដោយលោកវរសេនីយ៍ត្រី យឿង សុខា នាយផ្នែកឃោសនាអប់រំ កម្លាំងចំនួន០៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ០៣ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ។
ដោយឡែកពេលយប់ចំនួន២គោលដៅ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ កម្លាំងសរុបចំនួន០៩នាក់ បានចុះអនុវត្តច្បាប់ចំនួន០២គោលដៅP6 និងគោលដៅជិតវិមានឯករាជ្យ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុបបានចំនួន១៨៥គ្រឿង, ល្មើសច្បាប់ចរាចរណ៍ពិន័យចំនួន១៨៣ករណី , រថយន្ត០២គ្រឿងមិនទាន់ពិន័យ មានដូចខាងក្រោម៖
១៖អ្នកបើកបរម៉ូតូមិនពាក់មួក បានចំនួន១៥៦គ្រឿង ពិន័យទាំងអស់។
២៖អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ បានចំនួន១៧គ្រឿង ពិន័យទាំងអស់។
៣៖អ្នកបើកបរម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០៤គ្រឿង ពិន័យទាំងអស់។
៤៖រថយន្តមិនពាក់ខ្សែរក្រវ៉ាត់ បានចំនួន០៣គ្រឿង ពិន័យទាំងអស់។
៥៖ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន០៥គ្រឿង មិនទាន់ពិន័យចំនួន០២គ្រឿង រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕