(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីសំណុំរឿងឧកញ៉ា ហូ ចំរើន បន្ទាប់ពីការសាកសួរកាលពីម្សិលមិញពុំទាន់បញ្ចប់។
ប្រភពព័ត៌មានច្បាស់ការណ៍ អះអាងថា ឧកញ៉ាហូ ចំរើន អាចជាប់ចោទពីបទ «គំរាមកំហែងថានឹងសម្លាប់» តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ។ ប៉ុន្តែការសម្រេចផ្លូវការយ៉ាងណានោះ ជាសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
សូមបញ្ជាក់ថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរីប្រមាណ ៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕