យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែឧសភា៖ រកឃើញយានយន្ដល្មើសច្បាប់៧៨០គ្រឿង និងផាកពិន័យ៤៩៩គ្រឿង, រាជធានីភ្នំពេញ ឃាត់យានយន្ត៦១៤គ្រឿង
16-05-2018 18:34
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៦៨៣គ្រឿង រកឃើញល្មើសច្បាប់៧៨០គ្រឿង (ម៉ូតូ៧៩ភាគរយ) អប់រំ២៨១គ្រឿង និងផាកពិន័យ៤៩៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៨៧៣គ្រឿង អប់រំ១៤៦គ្រឿង និងផាកពិន័យចំនួន៤១០គ្រឿង។ ដោយឡែកចំពោះនៅរាជធានីភ្នំពេញ ឃាត់យានយន្ត៦១៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៦,៧៤១គ្រឿង រកឃើញយានយន្តល្មើស ៨,៩១០(ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ៣,៣៥២គ្រឿង និងផាកពិន័យ៥,៥៥៨គ្រឿង (ម៉ូតូ៩៥ភាគរយ)៕