Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវីដេអូ បុរសម្នាក់ទំនងជាសមត្ថកិច្ច គំរាមបាញ់នារីខារ៉ាអូខេ «BK KTV» សង្ស័យរឿងជម្លោះអ្វីមួយ (Video inside)

16-05-2018 15:24

(ភ្នំពេញ)៖ វីដេអូមួយត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ដែលបង្ហាញពីសកម្មភាពបុរសម្នាក់ដែលគេសង្ស័យថាជាសមត្ថកិច្ច ដោយបាននិយាយគំរាមបាញ់នារីបម្រើការក្នុងខារ៉ាអូខេ «BK KTV»។

ទោះជាយ៉ាងណា គិតត្រឹមរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ អង្គភាព Fresh News មិនទាន់រកប្រភពព័ត៌មានដើម្បីបញ្ជាក់ថា បុរសដែលប្រើពាក្យសម្ដីនារីខារ៉ាអូខេនោះ បម្រើការនៅអង្គភាពណាមួយនោះទេ ប៉ុន្ដែតាមរយៈសម្ដីដែលគំរាមបាញ់នេះ គ្រាន់តែអាចសន្និដ្ឋានបានថា គាត់ប្រហែលជាសមត្ថកិច្ច។

ដោយឡែក មូលហេតុដែលនាំឲ្យមានបញ្ហានេះកើតឡើង ក្នុងខារ៉ាអូខេ «BK KTV» ក៏មិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីឲ្យប្រាកដនោះទេ​៕