(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ប្រចាំតុលាការបានរាយការណ៍ថា នៅវេលាម៉ោងជាង២រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ឧកញ៉ា ហូរ ចំរើន ត្រូវបានបញ្ជូនដល់សាលាដំបូង រាជធានីភ្នំពេញហើយ ដើម្បីធ្វើការសួរនាំបន្ដតាមនីតិវិធី។
កាលពីព្រឹកមិញ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យថា ឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរីប្រហែល៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ នៅក្នុងផ្ទះវិឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមមន្រ្តីនគរបាលជាន់ខ្ពស់ដដែលរូបនោះ ក្រោយចាប់ខ្លួនឧកញ៉ា ហូរ ចំរើន ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះតែម្ដង៕