(ភ្នំពេញ)៖ អាជ្ញាធរមីន នឹងរៀបចំសន្និបាតជាតិវិស័យសកម្មភាពមីន ដែលមានរយៈពេលពីរថ្ងៃ ថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០១៨ ដើម្បីអបអរសមិទ្ធផលដែលសម្រេចបាន រយៈពេល២៥ឆ្នាំកន្លងមក និងដើម្បីរៀបចំផែនការបោសសម្អាតមីននៅពេលខាងមុខ។
សន្និបាតនេះ គឺជាឱកាសសម្រាប់ប្រតិបត្តិករ និងបុគ្គលដែលបំរើការងារលើវិស័យបោសសម្អាតមីនបានជួបជុំ និងចែករំលែកភាពស្និទ្ធស្នាល ក៏ដូចជា បង្ហាញនូវសមិទ្ធផល ចេញពីការខិតខំប្រឹងប្រែងអស់រយៈពេល២៥ឆ្នាំ ដោយបានរំដោះផ្ទៃដីប្រមាណ១,៧០០គីឡូម៉ែត្រការ៉េ ផ្តល់នូវសុវត្ថិភាពក្នុងការរស់នៅ ការប្រកបការងារ ការធ្វើដំណើរ និងការលេងកីឡាជូនដល់សហគមន៍។
ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងថា ថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០១៨ គឺជាទិវាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។
សម្រាប់ព័ត៌មានលម្អិត នៃខ្លឹមសារសន្និបាតនេះ សូមអានសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖