(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី
បានអញ្ជើញបើកសន្និបាតជាតិ វិស័យបច្ចេកទេសមីន ឆ្ពោះទៅរកកម្ពុជា ដែលគ្មានមីនឆ្នាំ២០២៥។
ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា លោក ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរមីនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធ និងអង្គការលើវិស័យមីនយ៉ាងច្រើនកុះករ នៅវិមានសន្តិភាព។
គោលបំណងសំខាន់នៃសន្និបាតនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីសមិទ្ធិផលរយៈពេល២៥ឆ្នាំ នៃវិស័យសកម្មភាពមីនបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងករដោះស្រាយការគំរាមកំហែងពីគ្រាប់មីន និងមធ្យោបាយនានាដើម្បីកៀកគរធនធានសម្រាប់វិស័យសកម្មភាពមីនផងដែរ៕