(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍ឲ្យដឹងថា សម្រាប់ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៨ នេះ ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលទៅកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងមានចំនួនប្រមាណ ៥០៥.៩០០នាក់ កើនឡើងប្រមាណ៩,៨៥% បើប្រៀបធៀបរយៈពេល៣ថ្ងៃដូចគ្នាកាលពីឆ្នាំ២០១៧។
ក្រសួងបានបញ្ជាក់ក្នុងចំណោមភ្ញៀវទេសចរជាងកន្លះលាននាក់នោះមាន៖ ភ្ញៀវជាតិមានចំនួនប្រមាណ ៤៤៣.០០០នាក់ កើនឡើងប្រមាណ ៨,២៣% និងភ្ញៀវអន្តរជាតិមានប្រមាណ ៦២.៩០០ នាក់ កើនឡើងប្រមាណ១១,៤២%៕
ភ្ញៀវទេសចរនៅខេត្តព្រះសីហនុ
ភ្ញៀវទេសចរនៅខេត្តកោះកុង (ព្រៃកោងកាង)
ភ្ញៀវទេសចរនៅខេត្តសៀុមរាប
ភ្ញៀវទេសចរនៅខេត្តពោធិ៍សាត់
ភ្ញៀវទេសចរនៅខេត្តក្រចេះ
ភ្ញៀវទេសចរនៅខេត្តស្ទឹងត្រែង
ភ្ញៀវទេសចរខេត្តបាត់ដំបង
ភ្ញៀវទេសចរនៅភ្នំបូកគោ
ភ្ញៀវទេសចរនៅខេត្តកំពត
ភ្ញៀវទេសចរនៅខេត្តមណ្ឌលគិរី
ភ្ញៀវទេសចរនៅខេត្តប៉ៃលិន
ភ្ញៀវទេសចរនៅខេត្តរតនគិរី
ភ្ញៀវទេសចរនៅខេត្តតាកែវ
ភ្ញៀវទេសចរនៅខេត្តឧត្តរមានជ័យ
ភ្ញៀវទេសចរនៅខេត្តកំពង់ធំ (ប្រាសាទសំបូរព្រៃគុក)
ភ្ញៀវទេសចរនៅខេត្តកណ្តាល (រមណីយដ្ឋានកៀនស្វាយ)
ភ្ញៀវទេសចរនៅខេត្តកំពង់ឆ្នាំង
ភ្ញៀវទេសចរនៅខេត្តកំពង់ស្ពឺ
ភ្ញៀវទេសចរនៅខេត្តត្បូងឃ្មុំ
ភ្ញៀវទេសចរនៅខេត្តព្រះវិហារ