(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,០៧៥គ្រឿង រកឃើញល្មើសច្បាប់៦៤៥គ្រឿង (ម៉ូតូ៧៦ភាគរយ) អប់រំ១៩៧គ្រឿង និងផាកពិន័យ៤៤៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៥ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,៧១២គ្រឿង អប់រំ១៤១គ្រឿង និងផាកពិន័យចំនួន៣៨៤គ្រឿង។ ដោយឡែកចំពោះនៅរាជធានីភ្នំពេញ ឃាត់យានយន្ត៦១៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៣,០៥៨គ្រឿង រកឃើញយានយន្តល្មើស ៨,១៣០(ម៉ូតូ៧៣ភាគរយ) ក្នុងនោះអប់រំ៣០៧១គ្រឿង និងផាកពិន័យ៥,០៥៩រឿង (ម៉ូតូ៩៥ភាគរយ)៕