(សិង្ហបុរី)៖ គណៈប្រតិភូ អាជ្ញាធរជាតិគីមីកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ បានចូលរួមសិក្ខាសាលាថ្នាក់តំបន់អាស៊ាន ស្តីពីការទប់ស្កាត់ ការទប់ស្កាត់ការរីកសាយបែបពហុសាស្រ្ត៖ រវាងវិធានការកសាងទំនុកចិត្ត និងការអភិវឌ្ឍន៍បច្ចេកវិទ្យា នៅប្រទេសសិង្ហបុរី។
សិក្ខាសាលានេះ ជាផ្នែកមួយនៃ ក្រមសីលធម៌ទីក្រុងឡាអេប្រឆាំងនឹងការរីកសាយនៃមីស៊ីលផ្លោង (HCOC) ត្រូវបានចូលរួមរៀបចំដោយ មូលនិធិយុទ្ធសាស្រ្តស្រាវជ្រាវរបស់បារាំង សហភាពអឺរ៉ុប រួមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត។
HCOC ពិភាក្សាអំពីនិន្នាការបច្ចុប្បន្ន អនាគត និងការប្រឈមពាក់ព័ន្ធនឹង ការរីកសាយភាយអាវុធបាលីស្ទីក មីស៊ីល និងបច្ចេកវិជ្ជា នៃប្រើប្រាស់លំហរអាកាស ដោយមានតំណាងប្រទេសចំនួន១៣៩ ទូទាំងពិភពលោក ចូលរួមជារដ្ឋភាគី។
HCOC គឺជាគំនិតផ្តួចផ្តើមនយោបាយមួយ មានគោលបំណងជំរុញកិច្ច ខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ ការរីកសាយភាយកាំជ្រួចផ្លោង នៅទូទាំងពិភពលោក និងដើម្បីធ្វើឱ្យកាន់តែមានភាពរឹតបន្តឹងដល់ការរីកសាយភាយបែបនេះ។ វាគឺជាកូដពហុភាគីតែមួយគត់ នៅក្នុងវិស័យ ដកហូតអាវុធ ដែនអាកាស ដែលត្រូវបានអនុម័តក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក៏ជាឧបករណ៍បទដ្ឋានតែមួយគត់ ដើម្បីបញ្ជាក់ការរីក រាលដាល នៃមីស៊ីផ្លោង។
សមាសភាពអាជ្ញាធរជាតិអាវុធគីមីកម្ពុជា ដែលបានចូលរួមសិក្សាសាលាខាងលើនេះ រួមមាន ឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី, លោកស្រីឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី, លោកស៊ុន ដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ, លោក យោង ចាន់សុភារ ប្រធាននាយកដ្ឋាន អង្គការសហប្រជាជាតិ, លោក ពូ សុវចនា នាយករងសាធារណៈ និងស្រាវជ្រាវវិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព និងមានការអញ្ជើញចូលរួមពីអាជ្ញាធរជាតិអាវុធគីមី និងក្រសួងការបរទេស ដោយសហគមអឺរ៉ុបផងដែរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា មិនមែនជាសមាជិក នៃរដ្ឋភាគី ក្រមសីលធម៌អន្តរជាតិ ដែលត្រូវបានគេទទួលស្គាល់ថា «ក្រមសីលធម៌ទីក្រុងឡាអេ ប្រឆាំងនឹងការរីកសាយភាយ នៃមីស៊ីលផ្លោង» នៅឡើយទេ ក៏ប៉ុន្តែប្រទេសកម្ពុជា បានចូលរួមនឹងធ្វើសេចក្តីប្រកាសជារៀងរាល់ឆ្នាំផងដែរ៕